តើនរណាជាបុគ្គលល្បីល្បាញចំនួន១០រូបនៅលើពិភពលោកក្នុង២០១៤?
បញ្ចូលអត្ថបទ ៖គេហទំព័របរទេស
សូមបង្ហាញបុគ្គលល្បីល្បាញចំនួន១០រូបលើពិភពលោក តាមរយៈការបោះឆ្នោតរៀបចំដោយទស្សនាវដ្តីអាមេរិក Forbes ក្នុងឆ្នាំ២០១៤ ។
១-លោកវ្លាឌីមៀ ពូទីន
ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ជាប់ជាបុគ្គលល្បីល្បាញលំដាប់ទី ១ ក្នុងចំណោមបុគ្គលល្បីល្បាញក្នុងលោក ។ លោកវ្លាឌីមៀ ពូទីន កើតថ្ងៃទី៧ តុលា ឆ្នាំ១៩៥២ នៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ី និងក្លាយជាប្រធានាធិបតីនៅថ្ងៃទី៧ ឧសភា ឆ្នាំ២០១២ មកដល់បច្ចុប្បន្ន ។
២-លោក បារ៉ាក់ អូបាម៉ា
ប្រធានាធិបតីអាមេរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា ជាបុគ្គលល្បីល្បាញលំដាប់ទី២។ លោក បារ៉ាក់ អូបាម៉ា កើតថ្ងៃទី៤ សីហា ឆ្នាំ១៩៦១ ក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ។
៣-លោកស៊ី ជីនពីង
ប្រធានាធិបតីចិន លោកស៊ី ជីនពីង កើតថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៥៣ នៅទីក្រុងប៉េកាំង ប្រទេសចិន ។
៤-សម្តេចសង្ឃប៉ាប ចនប៉ូល
សម្តេចសង្ឃកាតូលីកប៉ាប ចនប៉ូល កើតថ្ងៃទី១៧ ធ្នូ ឆ្នាំ១៩៣៦ នៅប្រទេសអាហ្សង់ទីន ។
៥-លោកស្រី អង់ហ្គេឡា មីហ្គែល
អធិការបតីអាល្លឺម៉ង់ លោកស្រីអង់ហ្គេឡា មីហ្គែល កើតថ្ងៃទី១៧ កក្កដា ឆ្នាំ១៩៥៤ នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ។
៦-លោកស្រីយ៉ាណេត យ៉េឡេន
អ្នកសេដ្ឋកិច្ចអាមេរិក លោកស្រីយ៉ាណេត យ៉េឡេន កើតថ្ងៃទី១៣ សីហា ឆ្នាំ១៩៤៦ ។
៧-លោកប៊ីល ហ្គេត
នាយកប្រតិបត្តិក្រុមហ៊ុនអាមេរិក Microsoft ប៊ីល ហ្គេត កើតថ្ងៃទី២៨ តុលា ឆ្នាំ ១៩៥៥ ។
៨-លោកម៉ារីអូ ដ្រាកហ៊ី
អ្នកសេដ្ឋកិច្ចអីុតាលី វ័យ៦៧ឆ្នាំ លោកម៉ារីអូ ដ្រាកហ៊ី កើតថ្ងៃទី៣ កញ្ញា ឆ្នាំ១៩៤៧ នៅទីក្រុងរ៉ូម ប្រទេសអីុតាលី ។
៩-លោកស៊ឺជី ប្រ៊ីន
អ្នកជំនាញវិទ្យាសាស្ត្រកុំព្យូទ័រអាមេរិក លោកស៊ឺជី ប្រ៊ីន កើតថ្ងៃទី២១ សីហា ឆ្នាំ ១៩៧៣ ។
១០-លោកឡារី ភេច
អ្នកជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងជាសហស្ថាបនិកក្រុមហ៊ុន Google លោកឡារី ភេចកើតថ្ងៃទី២៦ មីនា ឆ្នាំ១៩៧៣ ៕