សូមស្វាគមន៍មកកាន់វេបសាយអភិវឌ្ឍន៍ជនបទនៅកម្ពុជា Welcome to Rural Development in Cambodia (រៀននៅអ្វីថ្មីៗដែលយើងមិនទាន់ដឹង ចេះដឹងនៅអ្វីដែលយើងមិនទាន់មាន សូមរៀននៅអ្វីដែលមានប្រយោជន៍សម្រាប់អនាគត់របស់យើង) Organizing By Socheat Soeun 2558-2014

ធម៏សូត្រនមស្សការ

សរសេរចម្លងពីប្រជុំភាណវរ   បាលី-ប្រែ-ពិស្ដារ 

ធម៌នមស្សការសម្រាប់សូត្រព្រឹក-ល្ងាច

  Khmer Unicode download  and install  it to use

​​​​​​      បទសរភញ្ញ

♥ សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ ប្រសើរបំផុត ក្នុងលោកា ជាគ្រួនៃមនុស្ស និងទេព្ដា ទ្រង់ត្រាស់ទេស្នា ប្រដៅសត្វ ចង្អុលឲ្យដើរ ផ្លូវកណ្ដាល មាគ៌ាត្រកាល អាចកម្ចាត់ ទុក្ខភ័យចង្រៃ ឲ្យខ្ចាយបាត់ អាចកាត់សង្សា រៈទុក្ខបាន សាស្នាព្រះអង្គ នៅសព្វថ្ងៃ សត្វមាននិស្ស័យ ពីបូរាណ ប្រឹងរៀនប្រឹងស្ដាប់ ចេះចាំបាន កាន់តាមលំអាន បានក្ដីសុខ ឥតមានសុខណា ស្មើក្ដីស្ងប់ បញ្ចប់ត្រឹមសុខ ឃ្លាតចាក់ទុក្ខ តាំងពីលោកនេះ តទៅមុខ ក្ដីសុខនិងមាន ព្រោះធម៌ស្ងប់ ខ្ញុំសូមបង្គំ ឆ្ពោះព្រះធម៌ ព្រះសង្ឃបវរ ទាំងគ្រប់សព្វ រួមទាំងត្រៃរ័ត្ន គួរគោរព ជាម្លប់ត្រជាក់ នៃលោកា ព្រះរូបព្រះធាតុ នៃព្រះពុទ្ធ វិសុទ្ធតាងអង្គ ព្រះសាស្ដា សូមគុណត្រៃរ័ត្ន ជួយខេមរា ឲ្យបានសុខា តរៀងទៅ!

រតនត្តយបូជា

♥​  ឥមេហិ ទីបធីបាទិសក្ការេហិ ពុទ្ធំ ធម្មំ សង្ឃំ អភិបូជយាមិ មាតាបិតាទីនំ គុណវន្ទានញ្ច មយ្ហញ្ចទីឃរត្តំ អត្ថាយ ហិត្ថាយ សុខាយ។

♥ ​ ប្រែថាះ  ខ្ញុំព្រះករុណា សូមបូជាចំពោះនូវ (ព្រះពុទ្ទ ព្រះធម៌ ព្រះសង្ឃ)​ ជាម្ចាស់ ដោយគ្រឿងសក្ការះ​ទាំងឡាយ មានទៀននិងធូបជាដើមនេះ ដើម្បីសេចក្ដីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ​ ដល់អ្នកមានគុណទាំងឡាយ មានមាតាបិតាជាដើមផង ដល់ខ្ញុំព្រះករុណាផង អស់កាលជាអង្វែងទៅហោង។

ពុទ្ទរតនប្បណាម

♥  នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ទស្ស (សូត្រ៣ចប់)

♥​ ប្រែថាះ​ រិកិរិយានមស្សការថ្វាយបង្គំ នៃខ្ញុំព្រះករុណាចូរមានដល់ ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយធម៌ទាំងពូង ដោយប្រពៃជំពោះព្រះអង្គ ឥតមានគ្រួមាអាចារ្យ ប្រដៅព្រះអង្គឡើយ។

(ក្រាបថ្វាយបង្គំម្ដង)

♥  យោ សន្និសិន្នោ វរពោធិមូលេ មារំ សសេនំ មហតឹ វិជេយ្យោ សម្ពោធិមាគច្ឆិ អនន្តញាណោ លោកុត្តមោ តំ បនមាមិ ពុទ្ទំ។

♥​  ប្រែថាះ  ព្រះសម្មាសម្ពុទ្ទអង្គឯណា ទ្រង់គង់ចំរើននូវ ព្រះអនាបានស្សតិកម្មដ្ឋានលើរតនបល័្លង្គ ក្រោមម្លប់ពោធិ ព្រឹក្សដ៏ប្រសើរ បានផ្ចាញ់មារាធិរាជ ព្រមទាំងសេនាដ៏ច្រើន ហើយទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិ ញ្ញាណមានបា្រជ្ញារកទីបំផុតគ្មាន ព្រះអង្គប្រសើរជាងសត្វលោក ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ទ អង្គនោះដោយគោរព។

(ក្រាបថ្វាយបង្គំម្ដង)

♥  យេ ច​ ពុទ្ធា អតីតា ច​ យេ ច ពុទ្ធា អនាគតា​ បច្ចុប្បនា ច ពុទ្ធា អហំ វន្ទាមិ សព្វទា។

♥  បែ្រថាះ  ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ​ដែលបានត្រាស់ជាព្រះពុទ្ធនិព្វានកន្លងទៅហើយក្ដី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលខាងមុខនេះក្ដី ព្រះសម្ពុទ្ធទាំងលាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធក្នុងភទ្រក័ល្បៈនេះក្ដី ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ គ្រប់កាលទាំងពូង។

(ក្រាបថ្វាយបង្គំម្ដង)

♥  ឥតិបិ សោ ភគវា​ អរហំ សម្មាសម្ពុទ្ធោ វិជ្ចាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថា​ ទេវមនុស្សានំ ពុទ្ធោ ភគវាតិ។

♥  ប្រែថាះ ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគអង្គ នោះទ្រង់ព្រះនាមថា អរហំង ព្រោះព្រះអង្គឆ្លាយចាកសឹកសត្រូវពោល គឺកិលេសព្រមទាំងវាសនា គឺកាយបយោគនិងវចីបយោគ សម្មាសម្ពុទ្ធោ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹង នូវញេយ្យធម៌ទាំងពូង ដោយប្រពៃចំពោះព្រះអង្គ ឥតមានគ្រួអាចារ្យណាប្រដៅព្រះអង្គឡើយ វិជ្ចាចរណសម្បន្នោ ទ្រង់ព្រះនាមថា វិជ្ជាចរណសម្បន្នោព្រោះព្រះអង្គបរិបូរណ៌ដោយវិជ្ជា៣និងវិជ្ជា៨ និងចរណៈ​ ១៥ សុគតោ ទ្រង់ព្រះនាមថា សុគតោ ព្រោះព្រះអង្គ មានដំណើរល្អយាងទៅកាន់សុន្ទរស្ថាន គឺអមតៈមហានិព្វាន លោកវិទូ ទ្រង់ព្រះនាមថា លោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក អនុត្តរោ ទ្រង់ព្រះនាមថា អនុត្តរោ ព្រោះព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន បុរិសទម្មសារថិ ទ្រង់ព្រះនាមថា បុរិសទម្មសារថិ ព្រោះព្រះអង្គ ជាអ្នកទូន្មាន នូវបុរសដែលមានឧបនិស្ស័យ គួរនឺងទូន្មានបាន សត្ថា ទេវមនុស្សានំ ទ្រង់ព្រះនាមថា សត្ថា ទេវមនុស្សានំ ព្រោះព្រះអង្គជាសាស្ដាចារ្យនៃទេវតានិងមនុស្សទាំងឡាយ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះអង្គត្រាស់ដឹង​ នូវចតុរារិយសច្ច ហើយញុំាងអ្នកដទៃឲ្យត្រាស់ដឹងផង ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ គឺថាព្រះអង្គមិនត្រឡប់កើត ទៀតឡើយ។

(ក្រាបថ្វាយបង្គំម្ដង)

(រួចត្រូវប្រកាសប្ដេជ្ញា ចំពោះពុទ្ធគុណថាះ)

♥  នត្ថិ មេ​ សរណំ អញ្ញំ ពុទ្ធោ មេ សរណំ វរំ ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ។

♥  ប្រែថាះ  នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរលឹកនៃខ្ញុំព្រះករុណាមិនមានឡើយ ពុទ្ធោ មេ សរណំ វរំ មានតែព្រះពុទ្ធ ជាមា្ចស់ ជាទីពឹងទីរលឹក ដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេនា សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្ដីជ័យមង្គល ចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យ សច្ចៈនេះ។

(ក្រាបថ្វាយបង្គំម្ដង)

(រួចហើយត្រូវសូមខមាទោសនឹងព្រះពុទ្ធគុណដូច្នេះថាះ)

♥  ឧត្តមង្គេន វន្តេហំ បាទបំសុំ វរុត្តមំ ពុទ្ធេ​ យោ ខលិតោ ទោសោ ពុទ្តោ ខមតុ តំ មមំ។

♥  ប្រែថាះ  ឧត្តមង្គេន វន្តេហំ បាទបំសុំ វរុត្តមំ ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវល្អងធូលីព្រះបាទ នៃព្រះសម្មាសម្ពុទ្ធដ៏ប្រសើរខ្ពង់ខ្ពស់ ដោយអវយវៈដ៏ឧត្តមគឺត្បូង ពុទ្ធេ​ យោ ខលិតោ ទោសោ ទោសឯណា ដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លាំងភ្លាត់ហើយក្នុងព្រះពុទ្ធជាមា្ចស់ ពុទ្តោ ខមតុ តំ មមំ សូមព្រះពុទ្ធជាម្ចាស់ អត់នូវទោសនោះដល់ខ្ញុំព្រះករុណា។

(ក្រាបថ្វាយបង្គំម្ដង)

ធម្មរតនប្បណាម

♥  អដ្ឋដ្គិការីយបថោ ជនានំ មោក្ខប្បវេសាយ ឧជូ ច មគ្គោ ធម្មោ អយំ សន្តិករោ បណីតោ និយ្យានិកោ តំ បនមាមិ ធម្មំ។

♥  ប្រែថាះ ព្រះសទ្ធម្មឯណា ជាធម៌ប្រកបដោយអង្គ ៨ប្រការ ជាគន្លងដំណើរនៃព្រះអរីយបុគ្គលជាម្ចាស់ ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញុំាងជនដែលប្រាថ្នា នូវព្រះនិព្វាន ឲ្យចូលទៅកាន់ព្រះនិព្វានបាន ព្រះធម៌នេះ ជាធម៌ធ្វើឲ្យត្រជាក់ រម្ងប់បង់នូវភ្លើងទុក្ខ ភ្លើងកិលេស ជាធម៌ដ៏ឧត្តម ជាគុណញុំាងសត្វឲ្យចេញ ចាកសង្សារទុក្ខ ខ្ញុំព្រះករុណា សូមក្រាបបង្គំនូវព្រះសទ្ធម្មនោះ ដោយគោរព។

(ក្រាបថ្វាយបង្គំម្ដង)

♥ យេ ច​ ធម្មា អតីតា ច យេ ច​ ធម្មា អនាគតា​ បច្ចុប្បន្នា ច​ យេ ធម្មា អហំ វន្ទាមិ សព្វទា។

♥  ប្រែថាះ  ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ ដែលនិព្វានកន្លងទៅហើយក្ដី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងមានក្នុងកាលខាងមុខក្ដី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រតិស្ឋានទុកក្នុងកាលសព្វថ្ងៃនេះក្ដី ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះធម៌ទាំងឡាយនោះគ្រប់កាល ទាំងពូង។

(ក្រាបថ្វាយបង្គំម្ដង)

♥  ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលាកោ ឯហិបស្សិកោ ឱបនយិកា បច្ចត្តំ វេទិតព្វោ វិញ្ញូហីតិ។

♥  ប្រែថាះ  ស្វាក្ខាតោ ភគវតា ធម្មោ​ ព្រះបរិយត្តិធម៌ គឺព្រះត្រៃបិដក ជាធម៌ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ​ (ធម្មោ ព្រះនព្វលោកុត្តរធម៌មាន ៩ ប្រការ គឺមគ្គ ៤ ផល ៤ និព្វាន ១) សន្ទិដិ្ឋកោ ជាធម៌គឺព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិតដោយបច្ចវេក្ខណញ្ញាណគឺថា នឹងបានដឹង ដោយស្ដាប់ដោយជឿបុគ្គលដទៃនោះៗក៏ទេ គឺឃើញច្បាស់ដោយខ្លួនឯង អកាលិកោ ជាធម៌ឲ្យនូវផលមិនរង់ចាំកាល គឺថាកាលបើព្រះអរិយមគ្គ កើតឡើងហើយ ព្រះអរិយផលក៏កើតក្នុងលំដាប់គ្នា មិនបានយឺតយូរឡើយ ឯហិបស្សិកោ ជាធម៌គួរដល់ឯហិបស្សវិធី គឺ​ថាបើព្រះអរិយបុគ្គលដែលបានសម្រេចមគ្គផលហើយ ក៏គួរនឹងហៅ បុគ្គលឲ្យចូលមកមើលបាន ឱបនយិកោ ជាធម៌គឺព្រះអរិយបុគ្គលគប្បីបង្អោនចូល មកទុកក្នុងខ្លួនដោយអំណាចនៃភាវនា បច្ចត្តំ វេទិតព្វោ វិញ្ញូហិ ជាធម៌គឺអ្នកបា្រជ្ញទាំងឡាយ មានឧគ្ឍដិតញ្ញូបុគ្គលជាដើម គប្បីដឹងគប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។

(ក្រាបថ្វាយបង្គំម្ដង)

(រួចហើយត្រូវនប្រកាសប្ដេជ្ញាខ្លួន ចំពោះធម្មគុណថាះ)

♥  នត្ថិ មេ សរណំ អញ្ញំ ធម្មោ មេ សរណំ វរំ ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ។

♥  ប្រែថាះ  នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ ធម្មោ មេ សរណំ វរំ មានតែព្រះធម៌ជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្ដីជ័យមង្គលចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ។

(ក្រាបថ្វាយបង្គំម្ដង)

(រួចហើយត្រូវសូមខមាទោស នឹងព្រះធម្មគុណថាះ)

♥  ឧត្តមង្គេន វន្ទេហំ ធម្មញ្ច ទុវិធំ វរំ ធម្មេ យោ ខលិតោ ទោសោ ធម្មោ ខមតុ តំ មមំ។

♥  ប្រែថាះ   ឧត្តមង្គេន វន្ទេហំ ធម្មញ្ច ទុវិធំ វរំ ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវព្រះធម៌ដ៏ប្រសើរមាន ពីរប្រការ គឺព្រះបរិយត្តិធម៌ និងព្រះនព្បលោកុត្តរធម៌ ដោយអវយវៈដ៏ឧត្ដម គឺត្បូង ធម្មេ យោ ខលិតោ ទោសោ ទោសឯណា ដែលខ្ញុំព្រះករុណា ធ្វើឲ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះធម៌ជាម្ចាស់ ធម្មោ ខមតុ តំ មមំ សូមព្រះធម៌ជាម្ចាស់ អត់នូវទោសនោះដល់ខ្ញុំព្រះករុណា។

(ក្រាបថ្វាយបង្គំម្ដង)

សង្ឃរតនប្បណាម

♥  សង្ឃោ វិសុទ្ធោ វរទក្ខិណេយ្យោ សន្តិន្រ្ទិយោ សព្វមលប្បហីនោ គុណេហិនេកេហិ សមិទ្ធិបត្តោ អនាសវោ តំ បនមាមិ សង្ឃំ។

♥  ប្រែថាះ  ព្រះអរិយសង្ឃឯណា ដ៏បរិសុទ្ធវិសេស ជាទក្ខិណាយ្យបុគ្គលដ៏ប្រសើរ មានឥន្រ្ទីយរម្ងាប់ហើយ មានមន្ទិល គឺរាគាទិកិលេសទាំងពួងបន្សាត់បង់ ហើយជាសង្ឃដល់ហើយនូវកិរិយាសម្រេចដោយគុណទាំងឡាយ ដ៏ច្រើនជាព្រះសង្ឃមាន អាសវធម៌មិនមាន គឺថាជាព្រះខីណាស្រព ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ​នូវព្រះ អរិយសង្ឃនោះ ដោយគោរព។

(ក្រាបថ្វាយបង្គំម្ដង)

♥  យេ ច​ សង្ឃា​ អតីតា ច យេ ច សង្ឃា អនាគតា បច្ចុប្បន្នា ច​ យេ សង្ឃា អហំ វន្ទាមិ សព្វទា។

♥  ប្រែថាះ  ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃបានសម្រេចមគ្គ​ និង ផល កន្លងទៅហើយក្ដី ព្រះសង្ឃទាំងឡាយ ដែលជាសង្ឃនឹងបានសមេ្រចមគ្គ និង ផលក្នុងកាលខាងមុខក្ដី ព្រះសង្ឃទាំឡាយឯណា​ ដែលជាព្រះសង្ឃនឹងបានសម្រេចមគ្គ និង ផលក្នុងកាលបច្ចុប្បន្ននេះក្ដី ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសង្ឃទាំងឡាយនោះ គ្រប់កាលទាំងពួង។

(ក្រាបថ្វាយបង្គំម្ដង)

សុបដិបន្នោ ភគវតោ សាវកសង្ឃោ

ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ

ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ

សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ

យទិទំ ចត្តារិ បុរិសយុគានិ អដ្ឋ បុរិសបុគ្គលា ឯស​ ភគវតោ សាវកសង្ឃោ អាហុនេយ្យោ បាហុនេយ្យោ ទក្ខិណេយ្យោ អញ្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិ។

♥  ប្រែថាះ  សុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័ក នៃព្រះដ៏មានព្រះភាគ លោកប្រដិបត្តិហើយដោយប្រពៃ គឺប្រដិបត្តិតាមគន្លងព្រះនព្វលោកុត្តរធម៌ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃ​ ជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រដិបត្តិដោយត្រង់ គឺលោកប្រដិបត្តិជាមជ្ឈិមបដិបទា ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃ ជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រដិបត្តិ ដើម្បីត្រាស់ដឹងនូវព្រះនិព្វានជាស្ថានក្សេមផុតចាកទុក្ខទាំងពួង សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រដិបត្តិដ៏សមគួរដល់សាមីចិកម្ម គឺប្រដិបត្តិគួរដល់ សីល សមាធិ បញ្ញា យទិទំ ចត្តារិ បុរិសយុគានិ ព្រះសង្ឃឯណាបើរាប់ជាគូនៃបុរសទាំងឡាយ មាន ៤គូ គឺព្រះសង្ឃដែលបានសម្រេច នូវសោតាបត្តិមគ្គនិងសោតាបត្តិផលជាគូ ១ សកទាគាមិមគ្គនិងសកទាគាមិផលជាគូ ១ អនាគាមិមគ្គនិងអនាគាមិផលជាគូ ១ អរហត្តមគ្គនិងអរហត្តផលជាគូ​១ អដ្ឋ បុរិសបុគ្គលា បើរាប់ជារៀងជាបុរស់មាន ៨ គឺព្រះសង្ឃដែលបានសម្រេចនូវ សោតាបត្តិមគ្គ​ ១ សោតាបត្តិផល ១ សកទាគាមិមគ្គ ១ សកទាគាមិផល ១ អនាគាមិមគ្គ ១ អនាមិផល ១ អរហត្តមគ្គ ១ អរហត្តផល ១ ឯស​ ភគវតោ សាវកសង្ឃោ ព្រះសង្ឃទាំងនោះ ជាសង្ឃសាវ័កនៃព្រះដ៏មានព្រះភាគ អាហុនេយ្យោ លោកគួរទទួលនូវចតុប្បច័្ចយ ដែលបុគ្គលឧទិ្ទស ចំពោះអ្នកមានសីល ហើយនាំមកអំពីចម្ងាយបង្អោនចូលមកបូជា បាហុនេយ្យោ លោកគួរទទួលនូវអាគន្តុកៈទាន គឺទានដែលបុគ្គលតាក់តែងដើម្បីញ្ញាតិមិត្រ ដែលមកអំពីទិសផ្សេងៗ ហើយបង្អោនចូលមកបូជា ទក្ខិណេយ្យោ លោកគួរទទួលនូវទានដែលបុគ្គល ជឿនូវកម្មនិងផលនៃកម្មហើយបូជា អញ្ជចលិករណីយោ លោកគួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស លោកជាបុញ្ញក្ខេតគឺជាទីដុះឡើងនៃពូជ គឺបុណ្យនៃសត្វលោករកខេត្តដទៃក្រៃលែងជាងគ្មាន។

(ក្រាបថ្វាយបង្គំម្ដង)

(តទៅគប្បីប្រកាសប្ថេជ្ញាខ្លួនចំពោះសង្ឃគុណថាះ)

♥  នត្ថិ មេ សរណំ អញ្ញំ សង្ឃោ មេ សរណំ វរំ ឯតេន សច្ចវជ្ជេន ហោតុ មេ ជមង្គលំ។

♥  ប្រែថាះ  នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរលឹកនៃខ្ញុំព្រះករុណាមិនមានឡើយ សង្ឃោ មេ សរណំ វរំ មានតែព្រះសង្ឃជាម្ចាស់ជាទីពឹងទីលឹកដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្ថីជ័យមង្គល ចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ។

(ក្រាបថ្វាយបង្គំម្ដង)

(រួចហើយត្រូវសូមខមាទោសនឹងសង្ឃគុណថាះ)

♥  ឧត្តមង្គេន វន្ទាហំ សង្ឃញ្ច ទុវិធោត្តមំ សង្ឃេ យោ ខលិតោ ទោសោ សង្ឃោ ខមតុ តំ មមំ។

♥   ប្រែថាះ  ឧត្តមង្គេន វន្ទាហំ សង្ឃញ្ច ទុវិធោត្តមំ ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវព្រះសង្ឃដ៏ប្រសើរមានពីរប្រការ គឺសម្មតិសង្ឃ និងអរិយសង្ឃ ដោយអវយវៈដ៏ឧមត្ដ គឺត្បូង សង្ឃេ យោ ខលិតោ ទោសោ ទោសឯណា ដែលខ្ញុំព្រះករុណា ធ្វើឲ្យភ្លាំងភ្លាត់ហើយក្នុងព្រះសង្ឃជម្ចាស់ សង្ឃោ ខមតុ តំ មមំ សូមព្រះសង្ឃជាម្ចាស់ អត់នូវទោសនោះ ដល់ខ្ញុំព្រះករុណា។

(ក្រាបថ្វាយបង្គំម្ដង)

“ចប់” ធម៌នមស្សការ (The end )

នៅពេលដែលសូត្រធម៌នមស្សការចប់ ត្រូវសូត្រ “បណាមគាថា” និង​ “ថ្វាយបង្គំសុំក្ដីសុខ” រួចហើយសូត្របត្តិទានគាថា ដើម្បីឧទ្ទិសបុណ្យកុសល!!!

បណាមគាថា

យោ កប្បកោដីហិបិ អប្បមេយ្យំ កាលំ ការោន្តោ អតិទុក្ករានិ ខេទំ គតោ លោកហិតាយ នាថោ នមោ មហាការុណិកស្ស តស្ស។ អសម្ពុធំ ពុទ្ធនិសេវិតំ យំ ភវាភវំ គច្ឆតិ ជីវលោកោ នមោ អវិជ្ជាទិកិលេសជាលំ វិទ្ធំសិនោ ធម្មរស្ស តស្ស។ គុណេហិ យោ សីលសមាធិបញ្ញា វិមុត្តិញ្ញាណប្បភូតីហិ យុតោ្ត ខេត្តញ្ជនានំ កុសលត្ថិកានំ តមរិយសង្ឃំ សិរសា នមាមិ។

ប្រែថាះ យោ កប្បកោដីហិបិ អប្បមេយ្យំ កាលំ ការោន្តោ អតិទុក្ករានិ ខេទំ គតោ លោកហិតាយ នាថោ នមោ មហាការុណិកស្ស តស្ស ព្រះពុទ្ធជាពឹង ជាទិពុំនឹងសព្វសត្តា ព្រះអង្គកាលបា្រថ្នា ធ្វើកសាងអស់កាលយូរ។ រាប់ដោយកោដិកប្បា ច្រើនគណនាហួគិតគូរ បានត្រាស់ជាសព្វញ្ញូ ច្បាស់ជាគ្រួលើភពឋាន។ ធ្វើកម្មជាកម្រ មនុស្សនិករត្រាស់ពុំបាន តោកយាកលំបាកបា្រណ ព្រោះប្រយោជន៍ដល់សព្វសត្វ ខ្ញុំសូមឱនសិរសាចិត្តបា្រថ្នាបង្គំថ្វាត់ ព្រះពុទ្ធករុណាសត្វ នោះជាទីពឹងសព្វកាល។

អសម្ពុធំ ពុទ្ធនិសេវិតំ យំ ភវាភវំ គច្ឆតិ ជីវលោកោ នមោ អវិជ្ជាទិកិលេសជាលំ វិទ្ធំសិនោ ធម្មរស្ស តស្ស។ សត្វតែងកើតស្លាប់បង់ ព្រោះចំណង់កាមជាគោល ឲ្យវិលវល់អន្ទោល ក្នុងភពតូចនឹងភពធំ។ ហេតុតែមិនដឹងធម៌ ជាម្ចាស់ល្អស្អាតសុខុមគឺព្រះពុទ្ធសេពសម ចិត្តខ្ញុំសូមនមស្សការ។ នូវធម៌ប្រពៃពិត វិសេសសុទ្ធនោះឯងណា កាត់បង់អវិជ្ជា គឺបណ្ដាញកិលេសហើយ។

គុណេហិ យោ សីលសមាធិបញ្ញា វិមុត្តិញ្ញាណប្បភូតីហិ យុតោ្ត ខេត្តញ្ជនានំ កុសលត្ថិកានំ តមរិយសង្ឃំ សិរសា នមាមិ។ ព្រះសង្ឃអង្គសាវ័ក មានសំវរៈសទ្ធាទ្រង់ កបដោយគុណសីលត្រង់ និងសមាធិបញ្ញា។ និងវិមុត្តិញ្ញាណ កិលេសគ្មានក្នុងអាត្មា ជាបុញ្ញកេ្ខត្តា ជនត្រូវការជាកុសល ។ ខ្ញុំសូមឱនសិរសី ដល់ព្រះអរិយបុគ្គល ជាបុត្រព្រះទសពល ជាមង្គលដល់សព្វសត្វ​ ។

ថា្វយបង្គំសុំសេចក្ដីសុខ

ឥច្ចេវមច្ចន្ត នមស្សនេយ្យំ នមស្សមានោ រតនត្តយំ យំ បញ្ញាភិសន្ទំ វិបុលំ អលត្ថំ តស្សានុភាវេន ហតន្តរាយោ

ប្រែថាះ ខ្ញុំសូមនមស្សការ លើកហត្ថាឱនសិរសី បង្គំគុណទាំងបី ខ្ពស់លើសលប់ត្រៃលោកា។ សូមបុណ្យកងកុសល ឲ្យបានដល់យើងខ្ញុំណា ពេញពោរស្មើធារា ដូចជលសាធំទូលាយ។ សូមឲ្យកំចាត់បង់ អពមង្គលទាំងឡាយ ឲ្យចៀសចេញចាកឆ្ងាយ ក្ដីអន្តរាយកុំបីមាន។ ដោយកម្លាំងអានុភាព បញ្ញាលាភជាប្រធាន កងបុញ្ញរាសីមាន សូមបានក្សានកុំមានមោះ។ ដោយគុណាមស្សការ ត្រៃរតនាប្រសើរខ្ពស់ សូមអានិសង្សនោះ ដាក់ដល់ឋាននិព្វានហោង។

បត្តិទានគាថា

យំ កិញ្ចិ កុសលកម្មំ កត្តពំ្វ កិរិយំ មម កាយេន វាចាមនសា តិទសេ សុគតំ កតំ យេ សត្តា សញ្ញិនោ អត្ថិ យេ ច សត្តា អសញ្ញិនោ កតំ បុញ្ញផលំ មយ្ហំ សព្វេ ភាគី ភវន្តុ តេ យេ តំ កតំ សុវិទិតំ ទន្នំ បុញ្ញផលំ មយា យេ ច តត្ថ ន ជានន្តិ ទេវា គន្ត្វានិវេទយុំ សពេ្វ លោកម្ហិ យេ សត្តា ជិវន្តាហារហេតុកា មនុញ្ញំភោជនំ សព្វេ លភន្តុ មម ចេតសាតិ។

ប្រែថាះ យំ កិញ្ចិ កុសលកម្មំ កត្តពំ្វ កិរិយំ មម អំពើជាកុសលឯណាមួយដែលខ្ញុំគប្បីធ្វើ កាយេន វាចាមនសា ដោយទ្វារទាំង៣ គឺកាយ វាចា ចិត្ត តិទិសេ សុគតំ កតំ អំពើជាកុសលទាំងអស់នោះដែលខ្ញុំបានធ្វើហើយ ជាកុសលអាចនឹងនាំឲ្យកើតក្នុងឋានត្រៃត្រឹង្សសួគ៌ាបាន យេ សត្តា សញ្ញិនោ អត្ថិ សត្វទាំងឡាយឯណា គឺមនុស្ស ឬ ទេវតា ឬ ព្រហ្មដែលជា សត្វមានសញ្ញាក្ដី យេ ច សត្តា អសញ្ញិនោ សត្វទាំងឡាយឯណា ជាអញ្ញិសត្វ គឺសត្វដែលឥតសញ្ញាក្ដី កតំ បុញ្ញផលំ មយ្ហំសព្វេ ភាគី ភវន្តុ តេ សត្វទាំងឡាយទាំងអស់នោះ ចូរឲ្យបាននូវចំណែកផលនៃបុណ្យ ដែលខ្ញុំបានធ្វើហើយ បានឧទ្ទិសផ្សាយឲ្យទៅនេះចុះ យេ តំ កតំ សុវិទិតំ ទិន្នំបុញ្ញផលំ មយា បុណ្យដែលខ្ញុំបានធ្វើហើយនោះ​ បើសត្វទាំងឡាយឯណា បានដឹងច្បាស់ហើយ សត្វទាងឡាយនោះចូរឲ្យបានសោយនូវផលនៃបុណ្យ ដែលខ្ញុំបានឧទ្ទិសឲ្យនេះទៅចុះ យេ ច តត្ថ ន ជានន្តិ ម្ប៉ាងទៀត បណ្ដាអស់សត្វទាំងនោះ បើសត្វទាំងឡាយឯណា មិនបានដឹងនូវបុណ្យដែល ខ្ញុំបានធ្វើហើយនោះ ទេវា គន្ត្វា និវេទយុំ សូមទេវតាទាំងឡាយ អញ្ជើញទៅឲ្យដំណឹងដល់សត្វទាំងឡាយនោះ ឲ្យបានដឹងផងថា ជនឯណោះគេបានធ្វើបុណ្យ ហើយឧទ្ទិសផ្សាយផលបុណ្យនោះ មកដល់អ្នកទាំងឡាយ ៗ ចូរអនុមោទនាត្រេកអរនឹង បុណ្យគេទាំងនោះចុះ។ សព្វេ លោកម្ហិ យេ សត្តា ជិវន្តាហារហេតុកា សត្វទាំងឡាយឯណា ក្នុងលោកទាំងអស់ ដែលអាស្រ័យនូវអាហារហើយរស់នូវ មនញ្ញំ ភោជនំ សព្វេ លភន្តុ មម សាតិ សត្វទាំងឡាយទាំងអស់នោះ ចូរឲ្យបាននូវភោជនជាទីគាប់ចិត្ត ដែលសម្រេចដោយបុញ្ញរិទ្ធិ តាមចិត្តនៃខ្ញុំ ដែលឧទ្ទិសផ្សាយទៅនេះចុះ។

ខាងក្រោមនេះសម្រាប់ធម៌នមស្សការសង្ខេប

ត្រៃបណាមសង្ខេប ព្រមទាំងបូជាគ្រឿងសក្ការៈ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (៣ចប់)

(ប្រែដូចមុន)

ឥតិបិ សោ ភគវា អរហំ ។ល។ ភគវាតិ តំ អរហាទិគុណសំយុត្តំ ពុទ្ធំ សិរសា នមាមិ តញ្ច ពុទ្ធំ ឥមេហិ សក្ការេហិ អភិបូជយាមិ។

ប្រែថាះ ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងយចាកសឹកសត្រូវពោល គឺកិលេសព្រមទាំងវាសនា គឺកាយបយោគ និង វចីបយោគ ។ល។ ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមានដំណើរទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺព្រះអង្គមិនត្រឡប់កើតទៀតឡើយ តំ អរហាទិគុណសំយុត្តំ ពុទ្ធំ សិរសា នមាមិ ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គប្រកបព្រមហើយ ដោយគុណមានគុណថា អរហំ ជាដើមនោះ ដោយសិរសាគឺត្បូង តញ្ច ពុទ្ធំ ឥមេហិ សក្ការេហិ អភិបូជយាមិ ខ្ញុំព្រះករុណា សូមបូជានូវព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះ ដោយគ្រឿងសក្ការៈទាំងឡាយ មានប្រមាណប៉ុណ្ណេះ។

(ក្រាបថ្វាយបង្គំម្ដង)

ស្វាក្ខាតោ ភគវតា ធម្មោ ។ល។ បច្ចតំ វេទិតព្វោ វិញ្ញូហីតិ តំ ស្វាក្ខាតាទិគុណសំយុត្តំ ធម្មំ សិរសា នមាមិ តញ្ច ធម្មំ ឥមេហិ សក្ការេហិ អភិបូជាយាមិ

ប្រែថាះ ស្វាក្ខាតោ ភគវតា ធម្មោ ព្រះបរិយត្តិធម៌ គឺព្រះត្រៃបដក ជាធម៌ គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ។ល។ បច្ចតំ្ត វេទិតព្វោ វិញ្ញូហិ ជាធម៌ដែលអ្នកបា្រជ្ញទាំងឡាយ​ មានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីដឹង គប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លូន តំ តំស្វាក្ខាតាទិគុណសំយុត្តំ ធម្មំ សិរសា នមាមិ ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវព្រះធម៌ជាម្ចាស់ ដ៏ប្រកបព្រមហើយ ដោយគុណមានគុណថា ស្វាក្ខាតោ ជាដើមនោះ ដោយសិរសាគឺត្បូង តញ្ច ធម្មំ ឥមេហិ សក្ការេហិ អភិបូជយាមិ ខ្ញុំព្រះករុណា សូមបូជាចំពោះនូវព្រះធម៌ជាម្ចាស់នោះ ដោយគ្រឿងសក្ការៈទាំងឡាយមាន ប្រមាណប៉ុណ្ណេះ។

(ក្រាបថ្វាយបង្គំម្ដង)

សុបដិបន្នោ ភគវតោ សាវកសង្ឃោ ។ល។ អនុត្តរំ បញ្ញក្ខេតំ្ត លោកស្សាតិ តំ សុបដិបន្នាទិគុណសំយុត្តំ សង្ឃំ សិរសា នមាមិ តញ្ច សង្ឃំ ឥមេហិ សក្ការេហិ អភិបូជយាមិ ។

ប្រែថាះ សុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយប្រពៃ គឺប្រតិបត្តិ តាមគន្លងព្រះនព្វលោកុត្តរធម៌ ។ល។ អនុត្តរំ បញ្ញក្ខេតំ្ត លោកស្ស លោកជាបញ្ញក្ខេត្ត គឺជាទីដុះឡើងនៃពូជ គឺបុណ្យនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន តំ សុបដិបន្នាទិគុណសំយុត្តំ សង្ឃំ សិរសា នមាមិ ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវព្រះសង្ឃជាម្ចាស់ដ៏ប្រកបព្រមហើយ ដោយគុណមានគុណថា សុបដិបន្នោ ជាដើមនោះដោយសិរសាគឺត្បូង តញ្ច សង្ឃំ ឥមេហិ សក្ការេហិ អភិបូជយាមិ ខ្ញុំព្រះករុណា សូមបូជាចំពោះនូវព្រះសង្ឃជាម្ចាស់នោះ ដោយគ្រឿងសក្ការៈទាំងឡាយមានប្រមាណប៉ុណ្ណេះ ។

(ក្រាបថ្វាយបង្គំម្ដង)

“ចប់” “The end”

 

No comments:

Post a Comment