សូមស្វាគមន៍មកកាន់វេបសាយអភិវឌ្ឍន៍ជនបទនៅកម្ពុជា Welcome to Rural Development in Cambodia (រៀននៅអ្វីថ្មីៗដែលយើងមិនទាន់ដឹង ចេះដឹងនៅអ្វីដែលយើងមិនទាន់មាន សូមរៀននៅអ្វីដែលមានប្រយោជន៍សម្រាប់អនាគត់របស់យើង) Organizing By Socheat Soeun 2558-2014

Wednesday, October 30, 2013

Javascript Best Codes
 
មនុស្សមាន៣ប្រភេទរស់នៅលើពិភពលោកនេះ ប្រភេទទី១ សាងសេចក្ដីសុខសន្តិភាពអោយដល់ខ្លួននិងពិភពលោក។ ប្រភេទទី២ បំផ្លេចបំផ្លាញសសេចក្ដីសុខសន្តិភាពរបស់ខ្លួននិងពិភពលោក។ ប្រភេទទី៣ គឺអ្នកដែលមិនបានបំផេ្លចបំផ្លាញ តែក៏ឥតបានសាងសេចក្ដីល្អ សុខសន្តិភាពដល់ខ្លួននិងពិភពលោកដែរ។


តើនរណាជាបុគ្គលល្បីល្បាញចំនួន១០រូបនៅលើពិភពលោកក្នុង២០១៤?

បញ្ចូលអត្ថបទ ៖គេហទំព័របរទេស

សូម​បង្ហាញ​បុគ្គល​ល្បីល្បាញ​ចំនួន​១០​រូប​លើ​ពិភពលោក តាម​រយៈ​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​ទស្សនាវដ្តី​អា​មេ​រិ​ក Forbes ក្នុង​ឆ្នាំ​២០១៤ ។

១-​លោក​វ្លា​ឌី​មៀ ពូ​ទី​ន
ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្លា​ឌី​មៀ ពូ​ទី​ន ជាប់​ជា​បុគ្គល​ល្បីល្បាញ​លំដាប់​ទី ១ ក្នុង​ចំណោម​បុគ្គល​ល្បីល្បាញ​ក្នុង​លោក ។ លោក​វ្លា​ឌី​មៀ ពូ​ទី​ន កើត​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​១៩៥២ នៅ​ទីក្រុង St. Petersburg ប្រទេស​រុ​ស្ស៊ី និង​ក្លាយជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ​២០១២ មក​ដល់​បច្ចុប្បន្ន ។

២-​លោក បា​រ៉ា​ក់ អូ​បា​ម៉ា
ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៤៤ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជា​បុគ្គល​ល្បីល្បាញ​លំដាប់​ទី​២​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា កើត​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​១៩៦១ ក្នុង​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក ។

៣-​លោក​ស៊ី ជី​ន​ពីង
ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង កើត​ថ្ងៃ​ទី ១៥ ខែមិថុនា ឆ្នាំ​១៩៥៣ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ។

៤-​សម្តេច​សង្ឃ​ប៉ាប ច​ន​ប៉ូ​ល
សម្តេច​សង្ឃ​កា​តូ​លី​ក​ប៉ាប ច​ន​ប៉ូ​ល កើត​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​១៩៣៦ នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន ។

៥-​លោកស្រី អង់​ហ្គេ​ឡា មី​ហ្គែ​ល
អធិការបតី​អា​ល្លឺ​ម៉​ង់ លោកស្រី​អង់​ហ្គេ​ឡា មី​ហ្គែ​ល កើត​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​១៩៥៤ នៅ​ទីក្រុង Hamburg ប្រទេស​អា​ល្លឺ​ម៉​ង់ ។

៦-​លោកស្រី​យ៉ា​ណេ​ត យ៉េ​ឡេ​ន
អ្នក​សេដ្ឋកិច្ច​អា​មេ​រិ​ក លោកស្រី​យ៉ា​ណេ​ត យ៉េ​ឡេ​ន កើត​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​១៩៤៦ ។

៧-​លោក​ប៊ី​ល ហ្គេ​ត
នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អា​មេ​រិ​ក Microsoft ប៊ី​ល ហ្គេ​ត កើត​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ ១៩៥៥ ។

៨-​លោក​ម៉ា​រី​អូ ដ្រា​ក​ហ៊ី
អ្នក​សេដ្ឋកិច្ច​អីុ​តា​លី វ័យ​៦៧​ឆ្នាំ លោក​ម៉ា​រី​អូ ដ្រា​ក​ហ៊ី កើត​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​១៩៤៧ នៅ​ទីក្រុង​រ៉ូ​ម ប្រទេស​អីុ​តា​លី ។

៩-​លោក​ស៊ឺ​ជី ប្រ៊ី​ន
អ្នកជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​អា​មេ​រិ​ក លោក​ស៊ឺ​ជី ប្រ៊ី​ន កើត​ថ្ងៃ​ទី​២១ សីហា ឆ្នាំ ១៩៧៣ ។

១០-​លោក​ឡា​រី ភេ​ច
អ្នកជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Google លោក​ឡា​រី ភេ​ច​កើត​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​១៩៧៣ ៕

Welcome to Documents that may you needs click and Downloads Everything in here CV-Resume My Documents

 










Html Free Codes

No comments:

Post a Comment